កិច្ចប្រជុំក្រុមការងារផ្នែកកម្មន្តសាលសហគ្រាសធុនតូចនិងមធ្យម និងសេវា

សាលប្រជុំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៖ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំក្រុមការងារផ្នែកកម្មន្តសាលសហគ្រាសធុនតូចនិងមធ្យម និងសេវា ដើម្បីរកដំណោះស្រាយបញ្ហានានាដែលលើកឡើងដោយវិស័យឯកជន ក្នុងគោលបំណងលើកកម្ពស់មូលដ្ឋានផលិតកម្មក្នុងស្រុក និងជំរុញការនាំចេញផលិតផលខ្មែរដោយផ្តោតលើការពង្រឹងគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦។

Advertisements