សជណស្តីពីការចុះត្រួតពិនិត្យមូលដ្ឋានផលិតកម្មចាប់ពីខែតុលា ឆ្នាំ២០១៦

ដើម្បីធានាថា សហគ្រាស សិប្បកម្មទាំងអស់ បានដំណើរការផលិតផលិតផល ការកែច្នៃ និងសកម្មភាពផលិតកម្មផ្សេងៗមានភាពអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ សិប្បកម្ម ជាពិសេសដើម្បីប្រមូលបាននូវស្ថិតិមូលដ្ឋានផលិតច្បាស់លាស់ បង្កលក្ខណៈងាយស្រួលដល់ការគ្រប់គ្រង ក្នុងការបង្កើនទំនុកចិត្តលើផលិតផលខ្មែរ ដោយធានាបាននូវគុណភាព និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ ដែលជាផលប្រយោជន៍រួមរបស់សាធារណជន ក្រុមការងារពិនិត្យភាពអនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តរបស់អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងមន្ត្រីអាជ្ញាធរមូលដ្ឋាន នឹងសហការចុះត្រួតពិនិត្យសហគ្រាស-សិប្បកម្មដល់ទីតាំងមូលដ្ឋានផលិតកម្មផ្ទាល់ ចាប់ពីខែតុលា ឆ្នាំ២០១៦នេះតទៅ។

scan010_page_1