សាររបស់អគ្គនាយក

សូមស្វាគមន៍ និងថ្លែងអំណរគុណការចូលមកកាន់គេហទំព័ររបស់អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម។

គេហទំព័រនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយព័ត៌មានពីតួនាទី និងសកម្មភាព របស់អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ក្នុងទិសដៅគោលនយោបាយទូទៅរបស់អគ្គនាយកដ្ឋាន គឺដើម្បីបង្កើតបរិយាកាសអាជីវកម្មអំណោយផលមួយ ដែលនឹងនាំឱ្យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម មានលក្ខណៈប្រកួតប្រជែងរួមចំណែកបង្កើតការងារប្រកបដោយគុណភាព និងបង្កើនចំនួនទំនិញ និងសេវាសម្រាប់ប្រជាជនកម្ពុជា។ អគ្គនាយកដ្ឋាន នឹងបង្កើនធ្វើការឱ្យបានជិតស្និទ្ធជាមួយផ្នែកឯកជននៅក្នុងការសម្របសម្រួបការផ្សព្វផ្សាយព័ត៌មាន និងដោះស្រាយ និងជំរុញសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ដោយមានវិធានការគោលនយោបាយជាអាទិ៍៖

១. លើកទឹកចិត្តដល់ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ជាពិសេសតាមរយៈផ្តល់ការគាំទ្របច្ចេកទេស និងការធ្វើទំនើបកម្ម
២. គាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ទើបបង្កើតថ្មី ក្នុងរយៈពេលសមស្របមួយ
៣. លើកកម្ពស់ទំនាក់ទំនងរវាងសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម និងសហគ្រាសធុនធំៗ
៤. ជួយសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ក្នុងការបង្កើនផលិតភាពរបស់ខ្លួន និងកាត់បន្ថយថ្លៃដើមផលិតកម្ម
៥. ធានាគុណភាពផលិតផលក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងបទដ្ឋានក្នុងតំបន់ និងអន្តរជាតិ
៦. ជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញ ទាំងក្នុងស្រុក និងក្រៅប្រទេស
៧. ពង្រីក និងបង្កើនកម្មវិធី ខេត្តមួយ សួនសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្មមួយ
៨. ពង្រឹងក្របខណ្ឌច្បាប់លិខិតបទដ្ឋានគតិយុត្តិនានា
៩. លើកកម្ពស់ការងារស្រែអំបិល ផលិតកម្មអំបិល និងជំរុញការបញ្ចូលជាតិអ៊ីយ៉ូដក្នុងផលិតផលអំបិល
ប្រសិនបើលោកអ្នក មិនអាចស្វែងរកនូវព័ត៌មាននៅលើគេហទំព័រថ្មីរបស់យើងខ្ញុំទេ យើងខ្ញុំសូមអញ្ជើញលោកអ្នកទាក់ទងដោយផ្ទាល់តាមរយៈអ៊ីម៉ែល ដើម្បីយើងខ្ញុំអាចជួយលោកអ្នកបានតាមលទ្ធភាព។ យើងខ្ញុំក៏សូមអញ្ជើញលោកអ្នកតាមដានសកម្មភាពរបស់យើងខ្ញុំ នៅលើទំព័រហ្វេសប៊ុក និងតាមរយៈតំណរភ្ជាប់ នៅលើទំព័រដើើមនៃគេហទំព័ររបស់យើងខ្ញុំ។

យើងខ្ញុំសូមស្វាគមន៍មតិយោបល់ដ៏មានតម្លៃរបស់លោកអ្នក ក្នុងការកែលម្អគេហទំព័រ និងសេវារបស់យើងខ្ញុំ ដើម្បីបម្រើលោកអ្នកបានកាន់តែប្រសើរឡើង។

សូមអរគុណ!