សិក្ខាសាលាផ្ទេរចំណេះដឹងដល់មន្ត្រីជំនាញមន្ទីរឧស្សាហកម្មនិងសិប្បកម្មរាជធានីខេត្ត

សិក្ខាសាលាផ្ទេរចំណេះដឹង និងការចុះត្រួតពិនិត្យផ្ទាល់ដល់ទីតាំងសហគ្រាសផលិតមួយចំនួន ដែលត្រូវបានរៀបចំដោយអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ដល់មន្ត្រីជំនាញមន្ទីរឧស្សាហកម្មនិងសិប្បកម្មរាជធានីខេត្ត លើការត្រួតពិនិត្យដំណើរការផលិតទឹកពិសា ផ្តោតលើចំណុះ២០លីត្រ ផលិតកម្មល្អ និងការវាយតម្លៃទីតាំងផលិតកម្ម ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ឡាំ គីមឡេង អគ្គនាយក នៃអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម និងលោកសាស្ត្រាចារ្យបណ្ឌិត Visith Chavasit នៃវិទ្យាស្ថានអាហារូបត្ថម្ភសាកលវិទ្យាល័យ Mahidol (INMU) ព្រះរាជាណាចក្រថៃ ដែលបានប្រព្រឹត្តទៅនៅសាលបណ្តុះបណ្តាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី០៥-០៦ ខែមីនា ឆ្នាំ២០១៨។

Advertisements