អំពីអគ្គនាយកដ្ឋាន

យោងអនុក្រឹត្យលេខ ៥៧៥អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ របស់រាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកដ្ឋាន សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម មានភារកិច្ចដូចតទៅ៖

  • រៀបចំគោលនយោបាយ យុទ្ធសាស្ត្រ ទិសដៅ ផែនការរួមលើវិស័យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម
  • រៀបចំ គ្រប់គ្រង ផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម
  • គាំទ្រ និងលើកស្ទួយសហគ្រិនភាព ក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម
  • សហប្រតិបត្តិការជាមួយបណ្តាប្រទេស ស្ថាប័ន អង្គការជាតិ និងអន្តរជាតិនានា ដើម្បីជំរុញអភិវឌ្ឍន៍ សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម
  • ពិនិត្យ វាយតម្លៃ និងអនុម័តលើគម្រោងវិនិយោគឯកជន លើសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ដោយផ្ទាល់ ឫដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ
  • ចុះបញ្ជីគ្រប់គ្រង និងត្រួតពិនិត្យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម
  • លើកសំណើ សម្របសម្រួល និងពិនិត្យតាមដានការអនុវត្តវិនិយោគសាធារណៈ ក្នុងវិស័យសហគ្រាស ធុនតូចនិងមធ្យម និងសិប្បកម្ម
  • រៀបចំប្រកាសអនុញ្ញាត្តឱ្យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ដំណើរការ
  • វាយតម្លៃលើយថាប្រភេទ និងបរិមាណវត្ថុធាតុដើមប្រើប្រាស់របស់សហគ្រាសធុនតូចនិងមធ្យម និង សិប្បកម្ម តាមបទដ្ឋានបច្ចេកទេស
  • រៀបចំបញ្ជីផលិតផលនៃសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម
  • ផ្តល់លិខិតបញ្ជាក់នានា ដែលពាក់ព័ន្ធដល់ផលិតកម្មរបស់សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម
  • ទទួលអនុវត្តភារកិច្ចផ្សេងទៀតដែលប្រធានស្ថាប័នប្រគល់ជូន។

ទំនាក់ទំនង


អាសយដ្ឋាន៖ លេខ៤៥ មហាវិថី ព្រះនរោត្តម
ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
គេហទំព័រ៖ http://www.smedept.wordpress.com

Advertisements